
ដូចជា៖ ញ៉ាំភេសជ្ជៈ និងការរាំច្រៀងជាដើមទន្ទឹមនិងពេលនេះមានគេហទំព័រមួយបានចេញផ្សាយពត៌មានទាក់ទងទៅនឹងក្លឹបរាត្រីដែរ
តែអ្វីដែលអស្ចារ្យនោះគីថា ក្លឹបរាត្រីនេះគឺមានទីតាំងនៅក្នុងទឹក នៅឯប្រទេសសិង្ហបុរី តើវាគឺជាការពិតឬយ៉ាងណា?
ក្លឹបរាត្រីនេះ គឺវាមិនមានអ្វីខុសប្លែកទៅនឹងក្លឹបរាត្រីផ្សេងទៀតនោះទេ។ នៅក្នុងក្លឹបរាត្រីនេះ
មានដូចជា៖ ការរាំច្រៀងកំសាន្ត ការថតរូប កៅអីអង្គុយជជែកលេង ការលេងហ្គេមចោលព្រួញជាដើម ។ ប៉ុន្តែជាអកុសល ដោយយោងតាមគេហទំព័រមួយនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងថា ក្លឹបរាត្រីនេះមិនមែនជាការពិតនោះទេ វាគ្រាន់តែជាវីដេអូនៃការច្នៃប្រឌិតមួយដើម្បីធ្វើការទាក់ទាញទស្សនិកជនតាមដានទស្សនាតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ មានទស្សនិកជនមួយរូបក្រោយពីបានទស្សនាវីដេអូនេះ ក៏បានមានមតិយោបល់
ទាក់ទងទៅនឹងបញ្ហានេះ ៖ ថ្វីត្បិត វាគ្រាន់តែជាការច្នៃប្រឌិត ប៉ុន្តែប្រសិនបើក្នុងថ្ងៃអនាគតមានក្លឹបរាត្រីបែបនេះមែន វាគឺជាទាក់ទាញមួយ ហើយក៏បង្ហាញអោយឃើញពីគំនិតច្នៃប្រឌិតមួយថ្មី ហើយប្លែក ដែលមិនធ្លាប់មានពីមុនមក៕បញ្ចូលដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ២០/០៦/២០១២
ប្រភព ៖ singaporeseen & camnews
សូមចូលរួមបញ្ចេញមតិចំពោះ ៖ Nighclub នៅក្នុងទឹក