Ads Café Mr.Jungle

Thursday, June 9, 2016

រូបអាក្រាត វ៉ាន់ នីឡា ដែលកក្រើកហ្វេសប៊ុកបានធ្លាយហើយ

ភ្នំពេញៈ ប៉ុន្មានម៉ោងក្រោយប្រកាសប្ដឹង កញ្ញា វ៉ាន់ នីឡា ក៏ត្រូវគេទម្លាយរូបថតអាក្រាតកាយកាន់តែច្រើននៅលើហ្វេសប៊ុក។ រូបថតទាំងនោះត្រូវសាមីខ្លួនទទួលស្គាល់ថាពិត ដោយសារតែមុនទម្លាយចេញនូវរូបថតអាស្រូវទាំងនេះ កញ្ញាគឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លាជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះបានគំរាមរូបនាងដើម្បីបង្ហោះរូបថតអាក្រាត។ យ៉ាងណាមិញ នៅលើហ្វេសប៊ុករបស់លោកសិទ្ធិស័ក្ត ជាអតីតសង្សារនាង លោកបានប្រកាសថាខ្លួនមិនបានដឹងរឿង ដែលវ៉ាន់ នីឡា បានធ្វើការចោទប្រកាន់នោះទេ។ លោកបានទាំងបង្ហោះថាអ្វីដែលបានបានកើតឡើងគឺជាការប្រឌិតឡើងដោយភាគីខាងនាងនោះផង។


មកទល់ពេលនេះគេកត់សម្គាល់ថារូបភាពអាក្រាតរបស់នាងត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ បន្ទាប់ពីបានទម្លាយចេញ។ វ៉ាន់ នីឡា តារាចម្រៀងផលិតកម្ម Pleng Record បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃរួចហើយ ដោយនាងរំពឹងយ៉ាងច្រើនថាច្បាប់នឹងរកយុត្តិធម៌អោយនាង។ ក្រុមអ្នកលេងហ្វេសប៊ុកភាគច្រើនបានបង្ហាញការអាណិតចំពោះនាង ប៉ុន្តែមួយចំនួនដែលបានឃើញរូបថតអាក្រាតទាំងនេះ គឺធ្វើការរិះគន់ចំពោះនាងដែលទុកចិត្តសង្សាររហូតដល់ហ៊ានថតរូបភាពមិនសមភ្នែកទាំងនោះនៅពេលល្អូកល្អិនគ្នាផងដែរ។ គេកំពុងចំាមើលថាតើក្រោយរូបភាពបន្តផុសផុលពេញស្រទាប់មហាជនបែបនេះ តើច្បាប់នឹងមានចំណាត់ការបែបណា ហើយតើកេរ្តិ៍ឈប់នាងនឹងប្រឈមការប៉ះពាល់កម្រិតណា៕

ប្រភពពី ៖