Ads Café Mr.Jungle

Friday, June 10, 2016

Updat: តារាចម្រៀង វ៉ាន់ នីឡា បែកធ្លាយរូបថតអាក្រាតកាយ


 ចុចមើលរូបពេញ
ចុចលើរូបមើលរូបពេញ


ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម Pleng Record កញ្ញា វ៉ាន់ នីឡា ត្រូវបានគេទម្លាយរូបថតអាក្រាតកាយ ច្រើនសម្លឹកនៅលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក។ រូបថតទាំងនោះ ត្រូវកញ្ញា ទទួលស្គាល់ថាគឺជារូប ពិត ដោយសារ តែមុន ទម្លាយចេញ នូវរូបថតអាស្រូវទាំងនេះ កញ្ញា គឺបានប្រកាសថា មានរឿងឈ្លោះគ្នាខ្លាំងក្លា ជាមួយអតីតសង្សារ ដោយបុរសម្នាក់នោះ បានគំរាមរូបនាង ដើម្បីបង្ហោះរូបថតអាក្រាត។

រូបថតអាក្រាយមួយចំនួនដែលមានរូបខ្លះមិនមានសម្លៀកបំពាក់ជាប់នឹងខ្លួនត្រូវបានគេចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកហើយវាបានក្លាយជាប្រធានបទថ្មីសម្រាប់មហាជនផងដែរ។
ទោះជាយ៉ាងណាមុនពេលលេចធ្លាយរូបថតនេះលោក សុខ ជំនោរ ជាអ្នកនិពន្ធល្បីឈ្មោះនិងជាបងប្រុសរបស់ កញ្ញា វ៉ាន់ នីឡាបានដឹកដៃប្អូនស្រី ចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងគំរាមលើប្អូនស្រី លោក ។ លោកសុខ ជំនោរបញ្ជាក់ថា ក្រោយការគំរាមបញ្ចេញរូបថតអាក្រាតកាយពីសំណាក់អតីតសង្សាររបស់ វ៉ាន់ នីឡា ទើបជំរុញឲ្យនាង និងក្រុមគ្រួសារសម្រេចចិត្តដាក់ពាក្យប្ដឹង។ លោកថា អតីតសង្សារបស់ប្អូនស្រី គឺជាកូនប្រុសអ្នកមានបុណ្យស័ក្តិ និងមានរូបថតអាក្រាតកាយរបស់ វ៉ាន់ នីឡា នៅក្នុងដៃផង ទើបមានតែការប្ដឹងទុកប៉ុណ្ណោះ ទើបធ្វើឲ្យកិត្តិយសរបស់ប្អូនស្រីមិនត្រូវបានបំផ្លាញ និងគ្មានសុវត្ថិភាព។ ការដាក់បណ្តឹងទៅកាន់សមត្ថិកិច្ចក្រសួងមហាផ្ទៃគឺបានធ្វើហើយកាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។ លោក សុខ ជំនោរ បញ្ជាក់ផងដែរថា បញ្ហាដែលបានកើតឡើង គឺបន្ទាប់ពី វ៉ាន់ នីឡា និងមិត្តប្រុសជាកូនមន្ត្រីពាក់ផ្កាយបី បែកបាក់គ្នា និងឈានដល់ការគំរាមកំហែងពីភាគីខាងប្រុស រឿងបញ្ចេញរូបថតអាក្រាតរបស់ប្អូនស្រី ទើបនាំឲ្យមានបណ្ដឹងទុកមុន។
ទោះមានការចោទប្រកាន់លើហ្វេសប៊ុករបស់លោក សិទ្ធិស័ក្ត ជាអតីតសង្សារនាង លោកបានប្រកាសថា ខ្លួនមិនបានដឹងរឿង ដែលវ៉ាន់ នីឡា បានធ្វើការចោទប្រកាន់នោះទេ។ លោកបានទាំងបង្ហោះថា អ្វីដែលបានបានកើតឡើង គឺជាការប្រឌិតឡើង ដោយភាគីខាងនាងប៉ុណ្ណោះ។ មកទល់ពេលនេះ គេកត់សម្គាល់ថា រូបភាពអាក្រាតរបស់នាង ត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ បន្ទាប់ពីបានទម្លាយចេញ។

ក្រោយលេចចេញរូបភាពអាក្រាតកាយមួយចំនួននេះក្រុមអ្នកលេងហ្វេសប៊ុកភាគច្រើន បានបង្ហាញការអាណិតចំពោះនាង ប៉ុន្តែមួយចំនួនដែលបានឃើញរូបថតអាក្រាតទាំងនេះ គឺធ្វើការរិះគន់ចំពោះនាង ដែលទុកចិត្តសង្សាររហូតដល់ហ៊ានថតរូបភាពមិនសមភ្នែកទាំងនោះនៅពេលល្អូកល្អិនគ្នាផងដែរ។ គេនៅមិនទាន់ប្រាកដនៅឡើយទេថា តើបណ្តារូបភាពអាក្រាតកាយនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់កេរិ៍ឈ្មោះរបស់នាងកម្រិតណានៅឡើយនោះទេ៕
ប្រភពពី៖







Videoកំសាន្តផ្សេងៗមាននៅទីនេះ