វិធាន នៃការបញ្ចេញ មតិ
សម្រាប់ Blogក្នុងន័យធ្វើឲ្យកាន់តែ សម្បូរណ៍បែបដល់ការបញ្ចេញមតិយោបល់លើ Blog និងជាប្រយោជន៍ ដល់មិត្តអ្នកអានទូទៅក្នុងឆន្ទៈធ្វើឲ្យមានការផ្លាស់ប្ដូរពីភាព អវិជ្ជមានទៅរកភាពវិជ្ជមានក្នុងសង្គម ព្រមទាំងដើម្បីបង្ហាញពីទំនាក់ទំនងរវាងមតិអ្នកអាន និងអ្នកទទួលមតិ Blog បានអនុញ្ញាតឲ្យមិត្តអ្នកអានទាំងអស់បញ្ចេញមតិយោបល់ លើគ្រប់ប្រធានបទដែលបានចេញផ្សាយ។ ជូនជាព័ត៌មាន ខាងក្រោមនេះគឺជាវិធានមួយចំនួនដែល Blog បានរៀបរៀងឡើង សម្រាប់ជាមិត្តអ្នកអានទាំងអស់ដែលតែងតែចូលរួមក្នុងការបញ្ចេញមតិ យោបល់។
ផ្នែកទី១ ប្រការត្រូវចៀសវាងសម្រាប់មិត្តអ្នកផ្ញើមតិ៖
១ ការនិយាយប៉ះពាល់ព្រះមហាក្សត្រ។
២ ការប្រើពាក្យជេរ ប្រទេច ប្រមាថ រើសអើង មើលងាយ និង ការប្រើពាក្យអសុរសនានា។
៣ ការនិយាយក្នុងន័យបរិហារកេរ្តិ៍ ទម្លាក់កំហុស វាយប្រហារ បណ្ដុះបង្អាប់ដោយ ចំឈ្មោះទៅលើបុគ្គលណាម្នាក់។
៤ ការនិយាយប៉ះពាល់ដល់រឿងនយោបាយ និងការអភិវឌ្ឍន៍សង្គមជាតិ។
៥ ការដាក់តំណភ្ជាប់(Link) ទៅកាន់គេហទំព័រ ក្នុងស្រុក ឬតំណភ្ជាប់គេហទំព័របរទេសដែលមិនទាក់ទង ឬដើម្បីគោលបំណងផ្សព្វផ្សាយ។
៦ ការនិយាយចាកឆ្ងាយពីប្រធានបទ ឬអត្ថបទដែលចេញផ្សាយ។
៧ ការប្រើឈ្មោះ ឬរហស្សនាម(nickname) ដែលមានអត្ថន័យ ខុសពីក្រមសីលធម៌ ឈ្មោះគ្រលាស់កាត់ដែលមានន័យមិនសមរម្យជាដើម។
៨ ការនិយាយខ្លឹមសារដដែលៗ ផ្ញើមកច្រើនដង(ផ្សាយតែមួយប៉ុណ្ណោះ)។
៩ ការបញ្ចេញមតិក្នុងន័យផ្ចាញ់ផ្ចាលគ្នាដែលនាំទៅរកទំនាស់ ឬការបង្កចលាចលជាដើម។
១០ ការនិយាយបែបផ្សព្វផ្សាយ ឬជាការឃោសនាផលិតផល ឬស្ថាប័នណាមួយ ឬដើម្បីបម្រើផលប្រយោជន៍បុគ្គលណាមួយ។
១១ ការប្រើសញ្ញា ឬអក្សរកាត់ដែលមិនមានន័យច្បាស់លាស់។
១២ ការផ្ដល់ឬចែកចាយព័ត៌មានពាក់ព័ន្ធដោយមិនមានមូលដ្ឋានឬប្រភពច្បាស់ ការ។
១៣ រាល់ការផ្ញើមតិ ម្ចាស់មតិគួរប្រើអាសយដ្ឋានអ៊ីមែលពិតប្រាកដដើម្បីងាយស្រួល ទំនាក់ទំនងក្នុងករណីចាំបាច់។
ផ្នែកទី២ សិទ្ធិរបស់អ្នកទទួលមតិឲ្យចេញផ្សាយជាសាធារណៈ
១ អ្នកគ្រប់គ្រងComment Room មានសិទ្ធិកែ សម្រួលពាក្យពេចន៍ ឬមិនចេញផ្សាយមតិក្នុងករណីដែលពុំស្របតាមលក្ខខណ្ឌខាងលើ។
២ អ្នកគ្រប់គ្រងComment Room មានសិទ្ធិដក ស្រង់ខ្លឹមសារមតិមកធ្វើជាអត្ថបទព័ត៌មានក្នុងករណីចាំបាច់។
៣ សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬបន្ថែមលក្ខខណ្ឌនៃវិធាននេះក្នុងករណីចាំបាច់ ដោយពុំចាំបាច់ជម្រាបជាមុន។
Blog សង្ឃឹមយ៉ាងមុត មាំថា មិត្តអ្នកគាំទ្រទាំងអស់ នឹងនៅតែបន្តផ្ញើមតិរបស់ខ្លួនមកកាន់គេហទំព័រយុវវ័យមួយនេះដោយយក វិធានខាងលើជាគោល ក្នុងន័យចូលរួមលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីបានជាប្រយោជន៍ដល់បណ្ដាមិត្តអ្នកអានដទៃទៀត៕
សូមអរគុណ!