Ads Café Mr.Jungle

Tuesday, May 1, 2012

អេស្ប៉ាញ​​​ទទួល​បាន​កម្ចី​ ​អឺរ៉ូ​ងើប​ឡើង​វិញ


បន្ទាប់​ពី​ ដំណោះស្រាយ​​​ជួយ​ដល់​ធនាគារ​ដែល​ជួប​វិបត្តិ​របស់​អេស្ប៉ាញ បាន​ធ្វើ​រួចរាល់ ​គេ​សង្កេត​ឃើញ​ថា​ ​​តម្លៃ​​ប្រាក់​អឺរ៉ូ​ក្នុង​ទីផ្សារ​មូលប័ត្រ​កើន​ឡើង​ខ្ពស់​ជាង​មុន​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ​និង​ប្រាក់​យ៉េន​ជប៉ុន។


នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ប្រាក់​អឺរ៉ូ​ទិញ​ក្នុង​តម្លៃ ​១,២៦៤៧ ​ដុល្លារ​ ក្នុង​ ១ អឺរ៉ូ ​កើន​ពី ១,២៥១៤​ ដុល្លារ និង​​ ១០០,៧៣ យ៉េន ​ក្នុង​ ១ អឺរ៉ូ ពី​ ៩៩,៤៩ ​យ៉េន​​ ​​​​បើ​ធៀប​នឹង​ថ្ងៃ​សុក្រ​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​រដ្ឋមន្ត្រី​ក្នុង​តំបន់​អឺរ៉ូ បាន​យល់ព្រម​ផ្ដល់​កម្ចី​ដល់​ទីក្រុង​ ម៉ាឌ្រីដ​​ទឹក​ប្រាក់​រហូត​ដល់ ១០០ ​ពាន់​លាន​អឺរ៉ូ (១២៥ ពាន់​លាន​​ដុល្លារ) ​ដើម្បី​ជួយ​ដល់​ធនាគារ​ដែល​ជួប​វិបត្តិ។


នាយករដ្ឋមន្ត្រី​អេស្ប៉ាញ លោក​ Mariano Rajoy ​បាន​ចាត់​ទុក​ការ​សម្រេច​ចិត្ត​ថ្មី​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​រូបិយប័ណ្ណ​រួម​នេះ។ ការ​ងើប​ឡើង​នៃ​តម្លៃ​ប្រាក់​អឺរ៉ូ ក្នុង​ទី​ផ្សារ​មូលប័ត្រ​នេះ ​ជា​ការ​បញ្ចប់​មន្ទិល ​​​​និង​ភាព​មិន​ប្រាកដ​ប្រជា​ទាំង​ឡាយ​​ចំពោះ​​អេស្ប៉ាញ​​ក្រោយ​ពី​ឃើញ​​​ចំនួន​ទឹកប្រាក់​កម្ចី​មាន​​ច្រើន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។​ មិន​តែ​ប៉ុណ្ណោះ​ ​សេចក្ដី​សម្រេច​ចិត្ត​ថ្មី​នេះ​​នឹង​ផ្ដល់​ពេល​វេលា​ដ៏​​សមស្រប​មួយ​ ​ដើម្បី​ឲ្យ​អ្នក​តាក់តែង​គោលនយោបាយ​របស់​សហភាព​អឺរ៉ុប​រិះរក​ដំណោះស្រាយ​ដ៏​ប្រសើរ​ដើម្បី​បញ្ចប់​ការ​គំរាមកំហែង​នា​​ពេល​អនាគត​មក​លើ​ប្រទេស​ទាំង ១៧ ​នៃ​តំបន់​អឺរ៉ូ​៕


បញ្ចូលដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ២៦/០៦/២០១២
ប្រភព៖ BBC

សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  អេស្ប៉ាញ​​​ទទួល​បាន​កម្ចី​