Ads Café Mr.Jungle

Wednesday, June 20, 2012

រាជធានីភ្នំពេញនឹងរីកមុខរីកមាត់យ៉ាងខ្លាំងជាមួយទីក្រុងរណបថ្មី



រាជធានី​ភ្នំពេញ​អាចនឹង​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដោយសារទីក្រុងរណបចំនួន ៥។ ទីក្រុង​រណប​​ទាំងនោះ នឹង ចំណាយ ទឹកប្រាក់ អស់ចំនួនជា ច្រើនពាន់លាន ដុល្លារ​ដែល​នឹង ផុសឡើង ទៅតាម ជាយរាជ ធានីមួយនេះ





ប្លង់គំរូនៃ Grand Phnom Penh


នាពេលបច្ចុប្បន្ន ទីក្រុងរណបទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងកំពុងរៀបចំការ សាងសង់។ គម្រោងអភិវឌ្ឍន៍នេះ និងរួមបញ្ចូលគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្សារ ទំនើប ក្លិបហាត់ប្រាណព្រមទាំងសួនឧស្សាហកម្ម សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងៗ។ យោងទៅតាមគម្រោងទីក្រុងទាំងអស់នឹងសំរេចបាននូវក្នុងឆ្នាំ ២០២០ ដើម្បី បំពេញតំរូវការដល់ប្រជាជន កម្ពុជា។ ទីក្រុងរណបធំៗទាំង៥​ ដែលអនុម័តដោយរដ្ឋាភិបាលកម្ពុជា និងកំពុងដំណើរការរួមមាន៖

  1. ទីក្រុងរណបកាំកូស៊ីធី
ម្ចាស់គំរោង៖ ក្រុមហ៊ុនវើល ស៊ីធីរបស់កូរ៉េខាងត្បូង តម្លៃគម្រោងទុនវិនិយោគ ២ពាន់លាន់ដុល្លារអា មេរិក ផ្ទៃក្រលាសាងសង់ ១១៩ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងពោងពាយ ខណ្ឌសែនសុខខាងជើង រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់។ បញ្ចប់គម្រោងសាងសង់ឆ្នំា ២០១៨។

2. ហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណាល់        ម្ចាស់គម្រោង៖ ខេមបូឌា វ៉ាយ អិន ភី និងក្រុមហ៊ុនឥណ្ឌូនេស៊ី ស៊ីពូត្រាគ្រុប តម្លៃគម្រោងទុនវិនិយោគ ៦០០​លានដុល្លាអាមេរិក ផ្ទៃក្រលាសាងសង់ ២៦០ហិកតា ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខខាងជើង រាជធានីភ្នំពេញកំពុងដំណើរការនិងបញ្ចប់ឆ្នាំ ២០១៨។

3.  ទីក្រុងរណបកោះពេជ្រស៊ីធី

ម្ចាស់គម្រោង៖ ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគកម្ពុជាក្រៅប្រទេស តម្លៃគម្រោងវិនិយោគ ៣០០លាន ដុល្លារអាមេរិក ផ្ទៃក្រលាសាងសង់ ១០០ហិកតា ស្ថិតនៅតាមបណ្តោយទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កំពុងសាងសង់​និងបញ្ចប់ឆ្នាំ ២០១៦។

4.  ទីក្រុងរណបអភិវឌ្ឍន៍បឹងកក់

ម្ចាស់គម្រោង៖ ស៊ូការគូអ៊ីន តម្លៃគម្រោងទុនវិនិយោគ ១,៥ពាន់លានដុល្លារអាមេរិក ផ្ទៃក្រលាសាង សង់ ១១៤,៤១ហិកតា ដំណើរការសាងសង់នៅក្នុងពេលឆាប់ៗនេះ។​ បញ្ចប់គម្រោងមិន​ច្បាស់​លាស់។

5.  ទីក្រុងរណប ទីក្រុងនៃអនាគត

ម្ចាស់គម្រោង៖ ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគកម្ពុជា ក្រៅប្រទេស តម្លៃគម្រោងវិនិយោគ ១,៦ពាន់ លានដុល្លារអាមេរិក ការសាងសង់លើដីដែលមានផ្ទៃក្រលា ៣៨៧ហិកតា ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កំពុងសាងសង់ហើយគ្រោងបញ្ចប់គម្រោង សាងសង់ ២០១៦។





បញ្ចូលដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ២០/០៦/២០១២
ប្រភព៖ LIFT
សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  រាជធានីភ្នំពេញនឹងរីកមុខរីកមាត់...