Ads Café Mr.Jungle

Thursday, June 14, 2012

ម្រេច​ខ្មែរ​កំពុង​មាន​ទី​ផ្សារ


ខេត្ត​កំពត​​គឺ​ជា​​ខេត្ត​មួយ​​មាន​ភាព​​ល្បីល្បាញ​​ខាង​​ដំណាំ​​ម្រេច។ ខេត្ត​កំពត​​​មាន​​ស្រុក​​ចំនួន​៤ គឺ​ស្រុក​ឈូក ស្រុក​ទឹក​ឈូ ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច ដែល​គេ​ចាត់​ចូល​​ក្នុង​ទី​តាំង​ភូមិ​​សាស្ត្រ ភូមិ​មួយ​ផលិតផល​មួយ ‍ម្រេច​កំពត។ ប៉ុន្តែ​យោងតាម​សេចក្តី​រាយការណ៏​របស់​គេហទំព័រ​អាស៊ីសេរី​បាន​បញ្ជាក់​ប្រាប់​ថា បច្ចុប្បន្ន​នេះ អ្នក​ដាំ​ម្រេច​មាន​ចំនួន​តិច​នៅ​ឡើយ ដោយសារ​ហេតុផល​បច្ចេកទេស​ដាំដុះ ការ​ផលិត និង​កង្វះ​ទឹក​ស្រោចស្រព​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ ផលិតផល​ម្រេច​កំពុង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ក្នុង​មួយ​ឆ្នាំៗ ខេត្ត​នេះ ប្រមូល​បាន​ម្រេច​ចំនួន ២០​តោន ដែល​ក្រុមហ៊ុន​ឯកជន​ទទួល​ទិញ ហើយ​បន្ត​នាំ​ចេញ​ទៅ​ទ្វីប​អឺរ៉ុប។

ទិដ្ឋភាពចំការម្រេច
ទិដ្ឋភាពកសិករកំពុងប្រលេះគ្រាប់ម្រេច
គ្រាប់ម្រេចក្រហមដែលកសិករប្រលេះរួច យកមកហាល

អត្ថបទដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ១៣/០៦/២០១២
សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  ម្រេច​ខ្មែរ​...