Ads Café Mr.Jungle

Thursday, June 14, 2012

ការនាំចេញវិស័យកាត់ដេរនៅកម្ពុជា​កើនឡើង ១៣ភាគរយ រយៈពេល​៤ខែដំបូង


ភ្នំពេញ៖ យោងតាម ការផ្សាយព័ត៌មាន ពីក្រសួងពាណិជ្ជកម្ម កម្ពុជា និងគេហទំព័រដើមអំពិល នៅថ្ងៃពុធនេះ បានឲ្យដឹងថា ការនាំចេញរបស់វិស័យ វាយនភណ្ឌកម្ពុជា ដែលមានទឹកប្រាក់ ចំនួន ១.៣៩ពាន់លាន ដុលា្លរអាមេរិក នៅក្នុងរយៈពេលបួនខែដំបូង នៅឆ្នាំ២០១២នេះ គឺបានកើនឡើង ១៣ ភាគរយ បើធៀបកាលពីឆ្នាំមុនមានតែ ១.២៤ពាន់លាន ដុល្លារ តែប៉ុណ្ណោះ។

យោងតាមគេហទំព័រចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ ២០១២ នេះថា ប្រទេសដែលទទួលទិញផលិតផលវាយនភណ្ឌពីកម្ពុជាធំជាងគេមាន សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ហើយអ្នកទិញបន្ទាប់មាន ប្រទេស កាណាដា ជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសមួយចំនួនទៀត នៅតំបន់អាស៊ីផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសកម្ពុជា រោងចក្រកាត់ដេរ ជាវិស័យមួយដែលរកចំណូលបានច្រើនជាងគេក្នុងប្រទេស ហើយកម្ពុជា មានរោងចក្រ ទំាងអស់ចំនួន ៣០០រោងចក្រ និងមានកម្មករសរុបចំនួន ៣៣៥.៤០០នាក់ ក្នុងនោះកម្មករជាស្ត្រីមានរហូតទៅដល់ ៩១ ភាគរយឯណោះ។
កាលពីឆ្នាំ២០១១ ការនាំចេញផលិតផលរបស់កម្ពុជាមានតម្លៃគិតជាទឹកប្រាក់ ៤.២៤ពាន់លានដុល្លារ បានកើនឡើង ២៥ ភាគរយ បើធៀបទៅនឹងឆ្នាំ២០១០៕
អត្ថបទដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ១៣/០៦/២០១២
សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  ការនាំចេញវិស័យកាត់ដេរនៅកម្ពុជា​....