Ads Café Mr.Jungle

Sunday, July 3, 2016

ផ្ទះ​តម្លៃ​ទាប ​និង​មធ្យម ​គ្រោង​នឹង​ដាក់​លក់​នៅ​ចុងឆ្នាំ​២០១៦​នេះ​ ជាមួយ​នឹង​តម្លៃ​២​ម៉ឺន​ដុល្លារ




ចុចលើរូបភាពដើម្បីចុះឈ្មោះ

ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពកម្រិតមធ្យម និងទាប ស្នាក់នៅរាជធានីភ្នំពេញក្រុមហ៊ុន Worldbridge Land Cambodia នឹងចាប់ផ្តើមបើកលក់គំរោង លំនៅ ដ្ឋានសម្រាប់ ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យម នាចុងឆ្នាំនេះ។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia បាន
បញ្ជាក់ ប្រាប់ ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រគល់រង្វាន់ជ័យលាភីរចនាម៉ូដផ្ទះ មានតម្លៃសមរម្យ សម្រាប់អ្នកមានចំណូលទាបនិងមធ្យម  នៅភោជនីយដ្ឋាន អាស៊ីម៉ា កាលពីល្ងាចថ្ងៃទី១ ខែកក្កដា  ឆ្នាំ២០១៦ កន្លងទៅទៀតថា  លោកជឿជាក់ថា ប្រជាពលរដ្ឋ នឹងសប្បាយរីករាយពេលដែលឮដំណឹងនេះ ព្រោះថា ការ សាងសង់គេហដ្ឋានតម្លៃទាប និងមធ្យមនេះ គឺមានចំងាយប្រមាណ ១៥ គីទ្បូម៉ែត្រ ពីក្រុងភ្នំពេញ ស្របទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ លោកឩកញ៉ា លើកឡើងថា ក្នុងនាមជាកូនខ្មែរ និងជាអ្នក អភិវឌ្ឍន៍ក្នុងស្រុកមួយរួប លោកចង់បានអ្វីដែលបរទេសធ្វើបាន ខ្មែរក៏អាចធ្វើបានយ៉ាងល្អឥតខ្ចោះបានដែរ។
លោកឧកញ៉ា បានបន្តថា គេហដ្ឋាននៅក្នុងគំរោងនេះនឹងមានមានភាពស្រស់ស្អាត ព្រមជាមួយនឹងការរចនាបថយ៉ាងទំនើបជាស្នាដៃកូនខ្មែរពិតៗ។ ផ្ទះតម្លៃទាបនិងមធ្យមខាងលើនឹងដាក់លក់ក្នុងតម្លៃចាប់ ២ម៉ឺនដុល្លារអាមេរិកឡើងទៅ និងមានផ្តល់ការបង់រំលស់ផងដែរ៕