Ads Café Mr.Jungle

Wednesday, June 6, 2012

គេហដ្ឋានលើភ្នំ Mount - Residence



យើងខ្ញុំ​រចនា​គេហដ្ឋាននេះ​គឺ​សម្រាប់​តំបន់​ជនបទ ជាពិសេស​នៅក្បែរ​តំបន់ភ្នំ ដូចជា​ខេត្តកំពត ខេត្តព្រះស៊ីហនុ និងខេត្តកែប។ តំបន់​ទាំងនេះ​គឺនឹងក្លាយ​ទៅជាកន្លែង​ដ៏គួរអោយ​ទាក់ទាញ​បំផុត​នៅក្នុង​ប្រទេសកម្ពុជា​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ។

We design this house is suitable for rural area aspecially near by mountain area such as Kampot, Sihanouvill, and 
Kep Province. All are this areas will become the most attracting place in Cambodia near future.
Render By: Koy Roth

ការ​រស់នៅ​ក្នុងខេត្ត​ទាំងនេះ មានន័យថា​ត្រូវបាន​ហ៊ុមព័ទ្ធ​ទៅដោយ សមុទ្រ ព្រៃឈើធំៗ និងភ្នំ។ ទីធ្លា​កំសាន្ត​ធំៗ គឺនៅក្បែរ​លោកអ្នក ដើម្បី​ឲ្យ​លោកអ្នក​ងាយស្រួល​ក្នុងការ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ។
To living in this province it’s mean being surrounded by sea, big trees, and mountain, a very wide play ground are right on your doorstep to your getting fresh air.
Render By: Koy Roth

វាកាន់តែ​ស័ក្កសម​ទៅទៀត​សម្រាប់ការ​រស់នៅ​របស់ប្រជាជន​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុងតំបន់​ទាំងនោះ និងសម្រាប់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​មធ្យម។ គេហដ្ឋាន​ខ្មែរ​ដែលមាន​ដំបូល​ហោណ័ង​ធំ និង​ពន្លាខ្ពស់​ត្រួវបាន​គេស្គាល់​ដោយសារ​គ្រោង ក្បឿងដំបូល និងពណ៍​ខាងក្រៅ​ចម្រុះ ជាលក្ខណៈ​ប្រពៃណី​របស់វា។ ប្លង់គេហដ្ឋាន​មានទម្រង់​ជា​ផ្ទះផ្ទាល់​ដីប៉ុន្តែ​ស្ថិតនៅក្រោម​ដំបូលខ្មែរពីរ​ជាន់មានរានហាលដ៏ស្រស់ស្អាត និងទីធ្លាស្មៅខ្លីៗ នៅជុំវិញ​គេហដ្ឋាន​ដែលធ្វើឲ្យ​គេហដ្ឋាន​កាន់តែមាន​ទេសភាព​បៃតង។
This is perhaps even more accurate for residents of the people wich is currently living on that areas, and for middle incom. With large overhangs and peaked pavilions, this khmer home take it cue frome tradition structure, roof tile and exteroir color mixed. The layout of the house takes the form of tow flat houses but under two layer of khmer roofs title with nice balcony small grass surrounded to make house more green.   
អត្ថបទដោយ ៖ កុយ រដ្ឋា
ចេញផ្សាយ ៖ ០៦/០៥/២០១២