Ads Café Mr.Jungle

Tuesday, August 30, 2016

ពន្លឺនិងត្រីនាគ



អ្នកចិញ្ចឹមត្រីនាគភាគច្រើនដឹងថា ចិញ្ចឹមត្រីនាគត្រូវ ការអំពូលភ្លើង។ តើអំពូលភ្លើងមានផលប្រយោជន៌អ្វីសំរាប់ត្រីនាគ? មូលហេតុគឺដើម្បី យកតម្រាប់តាមពន្លឺធម្មជាតិ។ ត្រីនាគនៅទីធម្មជាតិ វាហែលនៅនាផ្ទៃទឹក មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ បណ្តាអោយស្រកាវាភ្លឺផ្លេកៗនិងមានព៌ណស្អាត។ ដូច្នេះពន្លឺមានសារៈសំខាន់ណាស់សំរាប់បង្ករអោយត្រីនាគមានពណ៏ស្អាត។ទើបពេលចិញ្ចឹមត្រីក្នុងទូរ យើងត្រូវដាក់អំពូលភ្លើងក្នុងទូរ។ ប៉ុន្តែមិនមែនអំពូលទាំងអស់សុទ្ធតែមានលិទ្ធផលដូចគ្នានោះឡើយ។


 អំពូលម៉ែត្រធម្មតាដែលយើងប្រើនៅផ្ទះ រឺ LEDកំលាំងវ៉ាត់ទៀបគឺមិនមានលិទ្ធភាពធ្វើអោយត្រីនាគឡើងព៌ណនោះទេ។ អំពូលព៌ណក្រហមនិងព៌ណមាស ដែលដាក់សំរាប់ត្រីនាគក្រហមនិងត្រីនាគមាស ក៏មានតែគុណប្រយោជន៍ដល់ការទស្សនា តែមិនជំនួយដល់ការឡើងព៌ណដែរ។ អំពូលដែលសាកសមនឹងការជំនួយអោយត្រីនាគឡើងព៌ណគឺអំពូលដែលមានសីតុណ្ហភាពព៌ណពី5600K-6800K ព្រោះវាមានពន្លឺស្រដៀងគ្នានឹងពន្លឺព្រះអាទិត្យជាងគេនិងមានពន្លឺច្បាស់ក្នុងការគយគន់។


ថ្មីៗនេះមានអំពូលបច្ចេកវិទ្យាថ្មីមួយ មានសីតុណ្ហភាពព៌ណ6700Kដែលអាចជំនួយអោយត្រីនាគឡើងព៌ណរហ័ស និងអោយព៌ណដល់ត្រីនាគទាំងមាសនិងក្រហម ដូច្នេះអ្នកដែលចិញ្ចឹមត្រីនាគចរុះ ក្នុងទូរតែមួយមិនចាំបាច់ពិបាកក្នុងការជ្រើសរើសអំពូលព៌ណក្រហមរឺព៌ណមាសនោះទេ។ អ្នកអាចរកទិញបាននៅ Loving Fish Quarium Design និង Lucky Fish Shop ។ សូមអគុណ និង សង្ឃឹមថាអត្ថបទនេះអាចជួយដល់មិត្តស្រលាញ់ត្រីទាំងអស់។ សូមជួយShare បើអ្នកគិតថាល្អ។ ខ្ញុំនឹងព្យាយាមធ្វើអត្ថបទទាក់ទងនឹងត្រីជាទីស្រលាញ់របស់យើងបន្ត បើអ្នកពេញចិត្ត និង គាំទ្រ៕