ភ្នំពេញ ៖ សន្តិភាពសុវត្តិភាព និងការរីកចំរើនលូតលាស់លើគ្រប់វិស័យក្រោមស្នាដៃដែលប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបានធ្វើឲ្យប្រទេសមានការរីកចំរើនឈានឆ្ពោះទៅមុខជាលំដាប់។ ដោយឡែក សន្ទុះកើនឡើងនៃប្រព័ន្ធអេកូទេសចរណ៏បានជុំរុញឲ្យបណ្តាអ្នកដែលធ្វើដំណើរ តាមយន្តហោះនៅទីក្រុង ភ្នំពេញ ខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិ កុ្រងព្រះសីហនុ ត្រូវបានគេសង្កេតឃើញថា មានសន្ទសន៍នៃការកើនឡើងទំាងអស់រហូតដល់ ១៨.៩% កាលពីខែឧសភា ឆ្នាំ២០១២ ដែល តួលេខ នៃអ្នកដំណើរសរុបទំាងអស់មាន រហូតដល់ទៅ ២៨៣.០០០នាក់ឯណោះ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អាកាសយានដ្ឋានកម្ពុជា (Cambodia Airport) និងសារព័ត៌មានបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានអ្នកដំណើរជាង ១,៨៩លាននាក់បាន ចេញ ដំណើរតាមយន្តហោះ គឺបានកើនឡើង២១.៨%។
បើធៀបទៅនឹងតួលេខ កាលពីឆ្នំាមុន អ្នកដំណើរនៅភ្នំពេញ និងព្រលានយន្តហោះ ខេត្តសៀមរាបគឺបានកើនឡើង ១៥.៥ ភាគរយនិង២២.៨ ភាគរយ ស្មើនឹង ១៥៦.០០០ នាក់ និង១២៧.០០០នាក់ នៅតាមព្រលានយន្តហោះ រៀងៗខ្លួនទំាងពីរនោះ។ សម្រាប់ការហោះហើរ របស់ព្រលានយន្តហោះទំាងពីរ សរុបទៅមាន ១.៧៩៨ នាក់ និង១៧៩៤នាក់។ ឆ្លើយតបទៅនឹងការកើនឡើងនេះផងដែរ ឥវ៉ាន់ ដែលគេដាក់នៅតាមយន្តហោះ ក៏មាន ៥៨.៨ភាគរយ បើធៀបកាលពីពេលមុន មានវិបត្តិ គឺមាន ២,២៤៥តោន។
សេចក្តីប្រកាសព័ត៌មានដដែល បន្តទៀតថា បើទោះបីជាមានភាព មិនប្រាកដប្រជា ខាងសេដ្ឋកិច្ចសកលលោកយ៉ាងណាក្តី ក៏ ការធ្វើដំណើរទៅប្រទេសកម្ពុជា នៅតែកើនឡើង ដែលមានសភាពរឹងមាំ និងស្ថិតស្ថេរ ដែលនេះជាភាពទាក់ទាញនៅក្នុងប្រទេសទំាងទិសដៅសេដ្ឋកិច្ច និងវិស័យទេសចរណ៍។
ព្រលានយន្តហោះភ្នំពេញ និងខេត្តសៀមរាប ត្រូវបានគេរំពឹងថា នឹងអាចមានអ្នកដំណើរ ២លាននាក់ក្នុងឆ្នាំ ២០១២ ផងដែរ។ ដើម្បីបំពេញនូវកំណើននេះ ព្រលានយន្តហោះរបស់កម្ពុជា ក៏នឹងអាចទទួលអ្នកធ្វើដំណើរបានរហូត ៤លាននាក់ នៅចុងឆ្នំានេះ តាមរយៈកម្មវិធីកែលំអររបស់ខ្លួន៕
អត្ថបទដោយ ៖ កុយ រដ្ឋា
ចេញផ្សាយ ៖ ០៧/០៥/២០១២