
ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” និងគេហទំព័រ បណ្ដុំការសិក្សាស្រាវជ្រាវវីគីប៉េឌៀ បានចុះផ្សាយថា នៅក្នុងឆ្នាំ២០១២ នេះអគារដ៏ខ្ពស់ស្គឹមស្គៃនៅក្នុងរដ្ឋអ៊ុងតូរីយ៉ូ ប្រទេសកាណាដា ជាប់លំដាប់ថ្នាក់កំពូលប្រចាំឆ្នាំ២០១២។
គេហទំព័រខាងលើបានចុះផ្សាយថា អគារភ្លោះស្គឹមស្គៃបានស្ថាបនាឡើងនៅក្នុងឆ្នាំ២០០៦ ដោយមានរចនាម៉ូដដ៏អស្ចារ្យមួយដែលស្ថិតនៅភាគកណ្ដាលប្រទេសកាណាដា និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រសើររួមទាំងជាខុនដូដែលជាប់លំដាប់កំពូលសម្រាប់ឆ្នាំ២០១២នេះ។

តាមឯកសារពាក់ព័ន្ធនឹងអគារដ៏ស្គឹមស្គៃនេះបានបង្ហាញឱ្យដឹងថា អគារទី១មានរហូតដល់៥៦ជាន់ និងមានកម្ពស់ ១៧៩,៥ម៉ែត្រ ។ រីឯអគារទី២ មានកម្ពស់១៦១,២ម៉ែត្រ និងមាន៥០ជាន់ ។
តាមការបញ្ជាក់នៅក្នុងឯកសារស្ដីអំពីអគារនេះវាមានលក្ខណៈស្មុគស្មាញ ដែលគេចាត់ទុក ជាអគារដែលលេចធ្លោរជាងគេនៅក្នុងឆ្នាំនេះ ។
ផ្ទៃក្រឡានៃអគារភ្លោះនេះមានផ្ទៃក្រឡាសរុប២,៨០០ម៉ែត្រក្រឡា និងបំពាក់ជណ្ដើរយន្ដ ក្នុងអគារនីមួយៗមានរហូតដល់៦ជណ្ដើរ ៕
បញ្ចូលដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ២៦/០៦/២០១២
សូមចូលរួមបញ្ចេញមតិចំពោះ ៖ អគារដ៏ខ្ពស់ស្គឹមស្គៃ